跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃប្រើប្រេងឥន្ធនៈខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង

KPS99TV历史原文 · 暂无当前语言译文

ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងចាប់ផ្តើមកើនឡើង និងបានកាត់ផ្តាច់នូវការផ្គត់ផ្គង់ប្រេង ដូច្នេះក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៣ ខែមីនានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃខ្ពស់។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការកើនឡើងនៃតម្លៃប្រេង និងស្តុកប្រេងរបស់ក្រុមហ៊ុននាំចូល ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ក្នុងករណីតម្លៃប្រេងកើនឡើង ដើម្បីបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងធ្វើការឧបត្ថម្ភធន ដើម្បីបញ្ចុះថ្លៃប្រេងដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តប្រឹងប្រែងស្វែងរកប្រភពផ្គត់ផ្គង់ប្រេង ដើម្បីធានាឱ្យស្តុកប្រេង សម្រាប់រយៈពេល១ខែដូចពេលមុនៗ។

ក្រសួងពាណិជ្ជកម្មរំពឹងថា សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ានឹងបញ្ចប់ក្នុងពេលឆាប់ៗ ដែលនឹងធ្វើឱ្យតម្លៃ និងការផ្គត់ផ្គង់ប្រេងត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ប្រសិនបើសង្គ្រាមអូសបន្លាយយូរ ឯកឧត្តមសង្ឃឹមថា អាមេរិកនឹងបញ្ចេញស្តុកប្រេង ដើម្បីបន្ថយសម្ពាធជាអន្តរជាតិមួយនេះ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…