跳至正文
西哈努克省电视台 · 官方网站
登录

ដំណាំម្អមគឺជាដំណាំមួយប្រភេទមានភាពងាយស្រួលដាំ ហើយអាចប្រមូលផលបានជារៀងរាល់ថ្ងៃ

KPS99TV历史原文 · 暂无当前语言译文

ដំណាំម្អមគឺជាដំណាំមួយប្រភេទមានភាពងាយស្រួលដាំ ហើយអាចប្រមូលផលបានជារៀងរាល់ថ្ងៃនេះបើតាមការលើកឡើងរបស់ លោកស្រី ជិន សារុំ ជាកសិករ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាបបានចែករំលែកបទពិសោធន៍អំពីការដាំម្អម ងាយស្រួលហើយចំណេញ។

ចំពោះការប្រមូលផលម្អមគឺយើងកាត់វារូច ម្អមវាក៍លាស់ឡើងវិញ ទន្ទឹមនិងភាពងាយស្រួល លោកស្រី ក៏បានបញ្ជាក់ដែរថា ក៍មានបញ្ហាប្រឈមបើយើងកាត់ហើយដើមម្អមងាប់មិនដុះឡើងវិញ ។

លោកស្រីបានបន្ថែមថា ចំពោះការដាំម្អមគឺដំបូងគេភ្ជួររសដីឲ្យស្មើស្អាតបន្ទាប់មកគេកាត់ម្អមទៅរោយនៅលើដីដោយយកឈើដំឲ្យលិចចូលភក់ រួចបញ្ចូលទឹកឱ្យភ្លេចដើមម្អម ដើម្បីឲ្យវាប្រឹងលូតលាស់បន្ទាប់មកក៏បំប៉នជី ពីធម្មជាតិដូចជាលាមកទា និងការថែទាំដូចជាការដកស្មៅកុំឲ្យដុះ។ ម្អមកាត់រាល់ថ្ងៃទៅតាមតម្រូវការដែលម៉ូយកម្មង់មានចាប់ពី៣រយ ៥រយ៦រយដុំទៅតាមតម្រូវការ។ហើយកន្លងមកគាត់ធ្លាប់ដាំ អាចកាត់រហូតទៅដល់៨ពាន់បាច់ក្នុងមួយថ្ងៃអាចបានចំណូល ៣០ទៅ៤០ ម៉ឺនរៀល។

ចំពោះការថែទាំដោយប្រើជីធម្មជាតិលាយជាមួយជីគ្រាប់និង បញ្ចូលទឹក ២ ថ្ងៃម្ដង លោកស្រីក៏បានបញ្ជាក់ថាកន្លែងទីតាំងរបស់គាត់ដាំបានតែនៅរដូវប្រាំងនោះទេព្រោះនៅរដូវវស្សាលិចទឹកមិនអាចដាំបានហើយក្រៅពីម្អមគាត់ខ្ទឹម ស្ពៃចង្កឹះ ជី ត្រកួន ជាដើម។

លោកស្រីក៏បានផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់បើមានដីកុំទុកទំនេរចោលចូលនាំគ្នាដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារ៕

ដោយ៖ ប៉ៃ សុឃីម

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

评论

正在加载评论…