ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ ជាលទ្ធផលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប ៦៥ ចំណុច ក្នុងភូមិសាស្រ្តខេត្តកំពត។ សូមជម្រាបថា តម្រាយផ្លូវទឹកកំណាត់ទី២ គឺឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








