跳至正文
西哈努克省电视台 · 官方网站
登录

មកដឹងពីសកម្មភាព៣ មិនឱ្យលេងក្នុងសង្រ្គានឆ្នាំថ្មី ខណៈត្រូវលើកស្ទួយល្បែងប្រជាប្រិយខ្មែរ

KPS99TV历史原文 · 暂无当前语言译文

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រិត្តិទៅនាពេលខាងមុខ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឱ្យប្រព្រឹត្តទៅតាមប្រពៃណី ដោយផ្តោត សំខាន់លើការលេងល្បែងប្រជាប្រិយខ្មែរ និងការរក្សាវប្បធម៌ជាតិឱ្យកាន់តែរឹងមាំ។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងអ្នករៀបចំកម្មវិធី បំផុសការលេងល្បែងប្រជាប្រិយ ខ្មែរឱ្យបានច្រើនដូចជា ល្បែងបោះអង្គញ លាក់កន្សែង ទាញព្រ័ត្រ និងល្បែងរបាំបុរាណផ្សេងៗ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។

ជាមួយគ្នានេះក៏មានការណែនាំឱ្យផ្អាកសកម្មភាពមួយចំនួន ដើម្បីរក្សាបរិយាកាសប្រពៃណីឱ្យកាន់តែសមរម្យ និងមានន័យជាងមុនដូចជា៖

- ផ្អាកការយកឡានទឹកមកបាញ់

- ផ្អាកលេងកាំភ្លើងបាញ់ទឹក

- ផ្អាកការផាតម្សៅ

វិធានការនេះមានគោលបំណងធ្វើឱ្យពិធីបុណ្យសង្រ្គានកាន់តែមានអត្តសញ្ញាណខ្មែរ បង្កើនភាពសប្បាយរីករាយតាមរយៈល្បែងប្រជាប្រិយ និងជួយបន្តអភិរក្សប្រពៃណី វប្បធម៌ជាតិឱ្យនៅគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយ៕

អត្ថបទ ៖ ឡាយ កុល

评论

正在加载评论…