(ខេត្តសៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានមានប្រសាសន៍ថា បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership)។
នាឱកាសថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបលើកទី២ ឆ្នាំ២០២៥» ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ




