跳至正文
西哈努克省电视台 · 官方网站
登录

សាំងធម្មតាត្រូវលក់៥ ៥០០រៀល/លីត្រកើន៣០០រៀលនិងម៉ាស៊ូត៦ ៦៥០រៀល/លីត្រកើន២៥០រៀល

KPS99TV历史原文 · 暂无当前语言译文

ពី១សប្តាហ៍ទៅ១សប្តាហ៍ តម្លៃប្រេងសាំងនៅតែបន្តហក់ឡើង ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងសាំងធម្មតាត្រូវកំណត់ឱ្យលក់ ៥ ៥០០រៀល/លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ ៦ ៦៥០រៀល/លីត្រ។ តម្លៃនេះ ត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម ខណៈប្រៀបធៀបកាលពី៣ថ្ងៃមុន តម្លៃប្រេងសាំងធម្មតាកើន ៣០០រៀល និងប្រេងម៉ាស៊ូតកើន ២៥០រៀល។ 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានព្រមានថា ម្ចាស់ស្ថានីយសាំងទាំងឡាយណាដែលមានសាំងស្ដុកទុកហើយភូតកុហកថាអស់សាំងមិនព្រមបើកទ្វារចាក់ឱ្យអតិថិជននឹងត្រូវផាកពិន័យ ហើយឈានដល់ការដកហូតអាជ្ញាប័ណ្ណទៀតផង។ កម្ពុជាមានស្ថានីយ និងដេប៉ូចែកចាយសាំងប្រមាណ២០០០កន្លែង បានប្រកាសបិទទ្វារបណ្ដោះអាសន្ន ក្នុងអំឡុងពេលមានបញ្ហាប្រេងឡើងថ្លៃខ្ពស់ព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា។ 

ក្រោយអ៊ីស្រាអែលព្រួតដៃគ្នាជាមួយសហរដ្ឋអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរំខានដល់ការចរាចរណ៍ធ្វើដំណើរតាមផ្លូវអាកាសជាសកល ប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងចេញពីតំបន់ និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងនៅទូទាំងពិភពលោក ខណៈសង្គ្រាមបានអូសបន្លាយដល់សប្តាហ៍ទី៣ហើយ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…