跳至正文
西哈努克省电视台 · 官方网站
登录

ល្ងាចនេះ! លោក ខេម នឹងច្រៀងប្រមូលថវិកាជូនវីវកងទ័ព នៅផ្លូវថ្មើរជើងចតុមុខ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ខេម នឹងចូលរួមច្រៀងដើម្បីប្រមូលថវិកាជូនវីវកងទ័ពជួរមុខ នៅផ្លូវថ្មើរជើងចតុមុខ។ នេះជាព្រឹត្តិការណ៍អមមួយនៃព្រឹត្តិការណ៍ដ៏ធំការប្រកួតបាល់ទាត់កៀរគរប្រមូលមូលនិធិគាំទ្រវីវកងទ័ពជួរមុខ ដែលនឹងរៀបចំនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

លោក គួច វែងស្រ៊ុន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា សម្រាប់បងប្អូនដែលមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

ដោយឡែកលោក ខេម បានអំពាវនាវឲ្យបងប្អូនដែលទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ ចូលរួមទិញអាវ ដែលមានតម្លៃត្រឹមតែ ២០ ០០០រៀល ក្នុង១អាវ និងអាចបរិច្ចាគថវិកាបានផងដែរ ដើម្បីលើកទឹកចិត្តវីរកងទ័ពជួរមុខ។ លោកបានបន្តថា តាមរយៈប្រជាជន វីរកងទ័ពមិនឯកោទេ។

ការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ មានក្រោមប្រធានបទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…