跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទូងស្គរ ដើម្បីអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទូងស្គរ ដើម្បីអបអរសាទរ ការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សាះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅវេទិកា ៧ មករា ក្រុងព្រះសីហនុ។

ក្នុងពិធីទូងស្គរអបអរសាទរនេះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីផងដែរ។

ជម្រាបដែរថា បូជនីយដ្ឋានចងចាំនៃកម្ពុជា មានទីតាំងចំនួនបី រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…