跳至正文
西哈努克省电视台 · 官方网站
登录

តុលាការសម្រេចដោះលែងកូនចៅហ្វាយស្រុកកងមាសខណៈស្រ្តីបង្កគ្រោះថ្នាក់ឱ្យក្មេងរបួសត្រូវបញ្ជូនទៅស៊ើបសួរបន្ត!

KPS99TV历史原文 · 暂无当前语言译文

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងកូនប្រុសអភិបាលស្រុកកងមាសឱ្យមានសេរីភាពវិញ ខណៈស្រ្តីជាជនសង្ស័យបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ត្រូវបានតំណាងអយ្យការចោទប្រកាន់និងបញ្ជូនសំណុំរឿងទៅឱ្យចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

ការសម្រេចដោះលែង និងសម្រេចចោទប្រកាន់ដូច្នេះ ធ្វើឡើងផ្នែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក និងផ្នែកលើលទ្ធផលនៃការស៊ើបអង្កេតឃើញថា ស្រ្តីដែលមានឈ្មោះ សុខ ច័ន្ទបូណ៌មី ហៅយាន គឺជាអ្នកបើកបររថយន្តដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯ ឈ្មោះ សាមីន វុត្ថារិទ្ធិ ជាកូនប្រុសរបស់អភិបាលស្រុកកងមាស គឺជាអ្នករួមដំណើរមិនមែនជាអ្នកបើកបរនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ស្រ្តីជាជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ពីបទ៖ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ដោយបើកបរក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០,៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ ដែលប្រព្រឹត្តនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែមីនា។

ជាការកត់សម្គាល់៖ ការសម្រេចដោះលែង និងសម្រេចចោទប្រកាន់ ធ្វើឡើង១ថ្ងៃបន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញវីដេអូកូនប្រុសអភិបាលស្រុកកងមាស និងស្រ្តីបើកបរលត់ជង្គង់សុំទោសប្រជាពលរដ្ឋជាសាធារណៈ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យក្មេងប្រុសរងរបួសធ្ងន់ និងធ្វើឡើងបន្ទាប់ពីស្នងការ បង្ហាញរូបភាពបញ្ជាក់ថា កូនប្រុសរបស់អភិបាលស្រុកកងមាស មិនមែនជាអ្នកបើកបរនោះទេ ខណៈ សាច់ញាតិក្មេងប្រុសរងគ្រោះ បានស្នើរកយុត្តិធម៌ដល់ប្អូនប្រុសរបស់ខ្លួនដែលជាជនរងគ្រោះ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…