跳至正文
西哈努克省电视台 · 官方网站
登录

មន្ត្រី បានផ្ដល់សេវាលិខិតឆ្លងដែន ជាង ២ម៉ឺនក្បាល ក្នុងនោះសេវាអនឡាញ ជាង៣០០ ក្នុងខែមិថុនា

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង២ម៉ឺន។ យោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន៣នាក់ផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។

សូមបញ្ជាក់ថា ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីអត្តសញ្ញាណកម្មបានផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅស្នាក់ការ ប.ស.ស ស្នាក់ការអ៊ីអនម៉ល២ និងអ៊ីអនម៉ល៣ បានជាង១ពាន់នាក់។ ដោយឡែកចំពោះការផ្តល់អត្តសញ្ញាណបណ្ណអស់សុពលភាព បានផ្តល់ជូនប្រជាពលរដ្ឋជាង៣សែននាក់៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…