跳至正文
西哈努克省电视台 · 官方网站
登录

សមាជិកព្រឹទ្ធសភា៥៨រូប ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ វិសោធនកម្មដកសញ្ជាតិខ្មែរ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភាចំនួន ៥៨រូប ក្នុងចំណោម៦០រូប បានឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់វិសោធនកម្មដកសញ្ជាតិដោយឥតកែប្រែ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

យោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់លោក អង្គ វង្ស វឌ្ឍនា តំណាងក្រុមតំណាងរាស្ត្រហត្ថលេខី និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ជាលទ្ធផលអង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដើម្បីធានានិងការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជានេះ បានបង្ហាញឲ្យឃើញអំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិ ស្របតាមស្តង់ដារ និងនិយាមអន្តរជាតិ៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…