跳至正文
西哈努克省电视台 · 官方网站
登录

ព្យុះណារីបន្តមានឥទ្ធិពលលើកម្ពុជាធ្វើឱ្យខេត្តព្រះសីហនុនិងខេត្តដទៃទៀតមានភ្លៀងធ្លាក់

历史原文 · 暂无当前语言译文

នៅតាមបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយសារព្យុះទី៥ឈ្មោះ ណារី (Nari)T2505 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ ព្យុះណារីនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ កក្កដា។

ក្រសួងធនធានទឹក បញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង តាកែវ កណ្តាល ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី២៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង  ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ២៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រទៅ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…