កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់រាមនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះធ្វើវេទិការផ្សព្វផ្សាយ ស្តីពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាស្មាច់ដែង ស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ការចុះផ្សព្វផ្សាយនេះ បានធ្វើឡើងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ត្រូវផ្សព្វផ្សាយមានទាំង០៧ចំណុច ជាពិសេសផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ អត្ថប្រយោជន៍មួកសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង។
សូមជម្រាបថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
ដោយ៖ ង៉ែត ពិសាន្ត




