跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាទទួលបានភ្ញៀវទេសចរបារាំង៧ម៉ឺន៥ពាន់នាក់ក្នុងពេល៦ខែឆ្នាំនេះ!

历史原文 · 暂无当前语言译文

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរបារាំងចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដោយបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបារាំង។

តបតាមការអញ្ជើញពីស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសបារាំងថ្ងៃទី១៤ ខែកក្កដា ក្រោមអធិបតីភាពរបស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ 

ជាមួយគ្នានេះ ប្រទេសនិងប្រជាជនបារាំង តែងតែប្រារព្ធបុណ្យជាតិរៀងរាល់ថ្ងៃទី១៤ ខែកក្កដា នៃឆ្នាំនីមួយៗ ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនក្នុងការដណ្តើមគុក Bastille ដែលជានិមត្តិរូបរបបរាជានិយមនាសម័យកាលនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ និងជាការរំលឹកពីការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជនបារាំង។ 

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា តាមរយៈប្រវត្តិសាស្រ្តរួមគ្នាជាងមួយសតវត្សរវាងកម្ពុជា និងបារាំង និងទំនាក់ទំនងមិត្តភាពដ៏ល្អរហូតមក ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបារាំងចំនួនជិត១សែននាក់នៅឆ្នាំ២០២៤ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ បានចំនួនប្រមាណ៧៥.០០០នាក់ កើនជិត១៤%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…