នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន២៣រូប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍។ បើតាមព្រះរាជក្រឹត្យដែលទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍នោះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន៣រូប, ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ)ចំនួន៨រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន១២រូប៕
ដោយ៖ ង៉ែត ពិសាន្ត


