跳至正文
西哈努克省电视台 · 官方网站
登录

ស.ស.យ.ក. គ៧៨ រៀបចំពិធីសំណេះសំណាលធំ បង្កើនភាពរួបរួម និងកម្លាំងយុវជន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ ដើម្បីពង្រឹងភាពស្និទ្ធស្នាល និងលើកកម្ពស់ស្មារតីរួបរួមក្នុងចំណោមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមការងារ គ៧៨ បានរៀបចំពិធីសំណេះសំណាលដ៏មានអត្ថន័យមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ក៏បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ គ៧៨ ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញសកម្មភាពការងារយុវជនឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះ មានការចូលរួមយ៉ាងកុះករ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងក្រុមការងារ ស.ស.យ.ក. គ៧៨ សរុបជាង ៥០០ នាក់ ដែលបានបង្ហាញពីភាពរួបរួម និងសាមគ្គីភាពខ្ពស់របស់យុវជន ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។

កម្មវិធីសំណេះសំណាលនេះ មិនត្រឹមតែជាវេទិកាដើម្បីបង្កើនភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដល់យុវជន ឱ្យបន្តរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនផងដែរ។ ដោយ៖ ស៊ីណាន

评论

正在加载评论…