跳至正文
西哈努克省电视台 · 官方网站
登录

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បង្ក្រាបវាយកម្ទេចឡធ្យូង ៥កន្លែង និង ២កន្លែងរុះរើដោយខ្លួនឯង

KPS99TV历史原文 · 暂无当前语言译文

ដោយមានការសម្របសម្រួលពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះបង្ក្រាប និងវាយកម្ទេចឡធ្យូងចំនួន ៥ ឡ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយឱ្យម្ចាស់រុះរើដោយខ្លួនឯងចំនួន ២ ឡបន្ថែមទៀត។ ប្រតិបត្តិការនេះបានអនុវត្តនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

លោក ទ្រី ម៉េងលាង បានឱ្យដឹងថា ការចុះបង្ក្រាប និងទប់ស្កាត់ឡធ្យូងអនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត គឺជាវិធានការសំខាន់ក្នុងការការពារធនធានធម្មជាតិ ហើយប្រតិបត្តិការនេះ មិនមែនអនុវត្តត្រឹមរយៈពេលខ្លីប៉ុណ្ណោះទេ។ អាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នឹងបន្តអនុវត្តនីតិវិធី ប្រសិនបើម្ចាស់ទីតាំងឡធ្យូងនៅតែបន្តសកម្មភាព។

នាយផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ បានបន្ថែមថា ដោយអនុវត្តតាមការណែនាំរបស់លោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងបន្ទាប់ពីមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានចុះស្រាវជ្រាវនៅចំណុចស្រះ ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានរកឃើញឡធ្យូងអនាធិបតេយ្យចំនួន ៧ ឡ ដែលជាប្រភេទឡខ្នាតធំ។

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានស្នើរៀបចំក្រុមការងារចម្រុះ ដើម្បីចុះបង្ក្រាបជាបន្ទាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ពីស្ថាប័នអយ្យការនៃសាលាដំបូងខេត្តក្រចេះផងដែរ។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…