跳至正文
西哈努克省电视台 · 官方网站
登录

ករណីតវ៉ាបិទផ្លូវនិងផ្ទុះហិង្សានៅមុខធនាគារជាតិ នគរបាលឃាត់ខ្លួនបានមេខ្លោង២នាក់

KPS99TV历史原文 · 暂无当前语言译文

បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងហេតុករណ៍តវ៉ាបិទផ្លូវនិងបង្កហិង្សានៅមុខធនាគារជាតិនៃកម្ពុជា ដើម្បីឱ្យធនាគារជាតិជួយដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ កាលពីថ្ងៃទី២៧ ខែមេសា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងចំណោមបុរសដែលត្រូវបានឃាត់ខ្លួនទាំងពីរនាក់ មានម្នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរជនជាតិខ្មែរនិងបរទេសជាង១០០នាក់ដែលជាអតិថិជនរបស់ធនាគារ Huione & H Pay ធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងឈានដល់បង្កឱ្យមានអំពើហិង្សានៅមុខធនាគារជាតិ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសទាំង២នាក់ ម្នាក់ឈ្មោះ សួន សុវណ្ណថៃ អាយុ៤០ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងម្នាក់ទៀតឈ្មោះ វ៉ាត់ មករា អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋាន ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បុរសទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញកំពុងអនុវត្តតាមនីតិវិធី។

ជាការកត់សម្គាល់៖ ក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន បានមកប្រមូលផ្តុំគ្នានៅមុខធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា ដើម្បីតវ៉ាឱ្យធនាគារជាតិជួយដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ។ តែការតវ៉ានេះ បាននាំឱ្យមានការបិទផ្លូវ និងផ្ទុះហិង្សាដាក់គ្នារវាងសមត្ថកិច្ចនិងក្រុមបាតុករបណ្តាលឱ្យរងរបួសទាំងសងខាង។ ធនាគារជាតិបានដកហូតអាជ្ញាបណ្ណធ្វើប្រតិបត្ដិការពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់របស់ក្រុមហ៊ុន ហួយវ័ន ផេ កាលពីអំឡុងចុងឆ្នាំ២០២៥ និងបានប្រកាសថា ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ។ ហួយវ័ន ផេ គឺជាក្រុមហ៊ុនហិរញ្ញវត្ថុកម្ពុជាមួយ ដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារមានការសង្ស័យថា ក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធជាមួយសកម្មភាពលាងលុយកក្វក់ និងទង្វើខុសច្បាប់ផ្សេងៗ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…