ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អភិបាលរងក្រុង មន្ទីរអង្គភាពបានទទួលស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចុះពីនាវាទេសចរណ៍ឈ្មោះ Seven Seas Navigator ដែលបាននាំភ្ញៀវទេសចរចំនួន ៤១៤នាក់ និងនាវិក ៣៧១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ។
ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តក៏បានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះភ្ញៀវទេសចរដែលចុះពីលើនាវាហើយរដ្ឋបាលខេត្តក៏បានរៀបចំសម្តែងនូវរបាំជូនពរក៏ដូចជាផ្ដល់វត្ថុអនុស្សាវរីយ៍ជាក្រម៉ាដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរជូនទៅដល់ភ្ញៀវទេសចរម្នាក់មួយផងដែរ។
បើយោងតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តចំពោះសន្ទុះនៃការកើនឡើងភ្ញៀវទេសចរតាមនាវាក្នុងរយពេលត្រីមាសនេះមាននាវាចូលទស្សនាប្រទេសកម្ពុជា នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុជាង១០នាវា ទាំងនេះសបញ្ជាក់ឲ្យឃើញពីទំនុកចិត្តសុខសុវត្ថិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នដែលធ្វើឲ្យកំណើនភ្ញៀវទេសចរតាមផ្លូវទឹកមានការកើនឡើងជាបន្តបន្ទាប់៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា















