跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាធ្លាប់ជាកូនពៅ ASEAN ខណៈបច្ចុប្បន្នទីម័រឡេស្តេចូលខ្លួនជំនួសដំណែងវិញ

KPS99TV历史原文 · 暂无当前语言译文

អបអរសាទរខួបលើកទី២៧ឆ្នាំ (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦) កម្ពុជាចូលជាសមាជិកអាស៊ាន កម្ពុជាបានចូលជាសមាជិកទី១០ នៃ ASEAN នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅទីក្រុង Hanoi ប្រទេស Vietnam ។ កម្ពុជាគឺជាប្រទេសចុងក្រោយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលរួមក្នុងអាស៊ានបំពេញគោលដៅ «ASEAN 10» ។

មុនពេលចូលជាសមាជិកកម្ពុជាបានប្រឈមមុខនឹងបញ្ហាច្រើនដូចជា សង្គ្រាមស៊ីវិលយូរអង្វែង ផលប៉ះពាល់ពីរបបខ្មែរក្រហម ការប្រឈមនឹងភាពមិនស្ថិរភាពនយោបាយ។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការបង្កើតរដ្ឋាភិបាលថ្មី។

ចំពោះដំណើរការចូលជាសមាជិកកម្ពុជា បានដាក់ពាក្យចូលអាស៊ាននៅឆ្នាំ១៩៩៥ ត្រូវបានគ្រោងចូលនៅឆ្នាំ១៩៩៧ ប៉ុន្តែបានពន្យារពេលដោយសារវិបត្តិនយោបាយក្នុងប្រទេស (ការប៉ះទង្គិចឆ្នាំ១៩៩៧) ទើបតែអាចចូលជាផ្លូវការនៅឆ្នាំ១៩៩៩ ។ គោលបំណងសំខាន់ៗនៃការចូលជាសមាជិកអាស៊ានរួមមាន៖ បង្កើនស្ថិរភាពនយោបាយ, ពង្រឹងទំនាក់ទំនងអន្តរជាតិ, ជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទាក់ទាញវិនិយោគបរទេស។

ដោយឡែករជកាលថ្មីនៃកំណើនសមាជិកអាស៊ាន ប្រទេសចុងក្រោយមួយទៀតដែលទើបតែចូលជាសមាជិកគឺប្រទេស ទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

អត្ថបទ ៖ ឡាយ កុល

评论

正在加载评论…