ដោយសារបច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីកំពុងឡើងខ្ពស់តម្លៃ ៦០០០រៀលក្នុងមួយគីឡូក្រាម ធ្វើឱ្យមានសកម្មភាពលួចបេះគ្រាប់ស្វាយចន្ទីតាមចម្ការពលរដ្ឋនៅក្នុង ស្រុកកំរៀង។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីពលរដ្ឋចំនួន ៣នាក់ ដែលអះអាងថា មានជនមិនស្គាល់មុខចូលលួចបេះគ្រាប់ស្វាយចន្ទីនៅចម្ការរបស់ពួកគាត់ កម្លាំងនគរបាលបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។
ជនសង្ស័យឈ្មោះ ផល សិទ្ធិ អាយុ ៣៤ឆ្នាំ មានមុខរបរជាកម្មករ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ហើយនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចបេះគ្រាប់ស្វាយចន្ទីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ហើយក៏ធ្លាប់ប្រព្រឹត្តសកម្មភាពបែបនេះជាច្រើនលើកមកហើយ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ឡាយ កុល









