跳至正文
西哈努克省电视台 · 官方网站
登录

សត្វជ្រូករស់១៧០ក្បាលនាំពីឡាវមកកម្ពុជាខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ទុក

KPS99TV历史原文 · 暂无当前语言译文

រថយន្តដឹកសត្វជ្រូករស់១៧០ក្បាលចំនួន១គ្រឿងចេញពីប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ររក្សាទុកកាលពីថ្ងៃទី០១ ខែឧសភា។ បើតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវម្លូព្រៃខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត បានឃាត់រថយន្ត១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវមកកាន់ប្រទេសកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។

ការឃាត់រថយន្តខាងលើ ធ្វើឡើងក្រោយពីមន្ត្រីជំនាញពិនិត្យឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ មន្ត្រីជំនាញ បាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្មខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…