跳至正文
西哈努克省电视台 · 官方网站
登录

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានចុះ MOU ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

历史原文 · 暂无当前语言译文

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ស្តីពីការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។

គោលបំណង នៃកិច្ចសហប្រតិបត្តិការអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់លើវិស័យ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច និងធុរកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម -កម្ពុជា តាមរយៈការលើកកម្ពស់ឱកាសអាជីវកម្ម ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រសហគ្រិនរបស់ភាគីទាំងពីរ។

សម្រាប់ទិសដៅ នៃកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យ និងសកម្មភាព ដោយអនុលោមតាមលក្ខខណ្ឌ ដែលមានចែងក្នុងអនុស្សរណៈ នៃការយោគយល់គ្នា ដោយលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងកម្ពុជា និងវៀតណាម។ លើកកម្ពស់ការផ្តល់អន្តរកម្មអាជីវកម្ម និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។ គាំទ្រសហគ្រិនវៀតណាម និងកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា។ 

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សមាគមសហព័ន្ធ ធុរកិច្ច វៀតណាម-កម្ពុជា (VCBA)។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…