跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្ត្រីរងរបួសពេលបំពេញភារកិច្ច

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្ត លោកអនុសេនីយ៍ឯក ហូ ពន្លឺ នាយរងផ្នែករដ្ឋបាលសរុប នៃការិយាល័យចរាចរណ៍ផ្លូវគោក ដែលបានរងគ្រោះថ្នាក់អំឡុងពេលបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសេតេ។

ក្នុងឱកាសនោះ ឯកឧត្តម ស រដ្ឋា បាននាំយកប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បាននាំយកថវិកាឧបត្ថម្ភមួយចំនួន ប្រគល់ជូនដល់លោក ហូ ពន្លឺ ដើម្បីជួយសម្រួលក្នុងការព្យាបាល និងជាការលើកទឹកចិត្តឲ្យបន្តមានកម្លាំងចិត្តក្នុងការស្ដារសុខភាពវិញឲ្យបានឆាប់រហ័ស។ ព្រឹត្តិការណ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក្នុងការថែរក្សាសុខុមាលភាព និងគាំទ្រគ្នាទៅវិញទៅមក។ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…