跳至正文
西哈努克省电视台 · 官方网站
登录

ផ្លូវជាតិលេខ១០ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ

历史原文 · 暂无当前语言译文

摘要

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ដ្រី អមដំណើរដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូ បានចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីសម្ពោធផ្លូវជាតិលេខ១០អាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។ផ្លូវជា

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ដ្រី អមដំណើរដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូ បានចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីសម្ពោធផ្លូវជាតិលេខ១០អាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៧១ គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង ក្រោមហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ ដែលគ្រោងនឹងសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…