跳至正文
西哈努克省电视台 · 官方网站
登录

សម្រេចជិត១០០%៖ គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ពីស្គន់ដល់ក្រុងកំពង់ចាម ជិតបញ្ចប់

KPS99TV历史原文 · 暂无当前语言译文

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ដែលឆ្លងកាត់ស្រុកជើងព្រៃ ដល់ក្រុងកំពង់ចាម សម្រេចលទ្ធផលសរុបបាន ៩៨.៥៩% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្អែកលើល្បឿននៃការអនុវត្ត គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ ដែលលឿនជាងផែនការដែលបានគ្រោងទុក។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧ ជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចមានសក្ដានុពលខ្ពស់ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់សកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។

លើសពីនេះ ផ្លូវ និងស្ពាន ត្រូវបានចាត់ទុកថាជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូន គឺជាគោលដៅសំខាន់មួយ សម្រាប់ជំរុញការអភិវឌ្ឍជាតិ និងបង្កើនឱកាសសេដ្ឋកិច្ច ដោយស្របតាមទស្សនៈ «មានផ្លូវ មានក្តីសង្ឃឹម»។ អត្ថបទ៖ ឡាយ កុល

评论

正在加载评论…