跳至正文
西哈努克省电视台 · 官方网站
登录

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺ ច្រានចោលព័ត៌មានក្លែងក្លាយប្រើប្រាស់ AI បំភាន់សាធារណជន

KPS99TV历史原文 · 暂无当前语言译文

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺ និងធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់រូបភាពកែច្នៃតាមបច្ចេកវិទ្យា AI និងខ្លឹមសារបំភាន់ការពិត ពាក់ព័ន្ធនឹងសកម្មភាពរបស់កម្លាំងនគរបាលខេត្ត ដែលបានចែកចាយលើបណ្តាញសង្គមនាពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះជាភាសាចិន 东南亚资讯 (ព័ត៌មានអាស៊ីអាគ្នេយ៍)។

អាជ្ញាធរបានបញ្ជាក់ថា ខ្លឹមសារ និងរូបភាពដែលត្រូវបានផ្សព្វផ្សាយនោះ គឺជាព័ត៌មានក្លែងក្លាយគ្មានមូលដ្ឋានពិតប្រាកដ ដែលមានចេតនាបំពុលព័ត៌មានសាធារណៈ បំភាន់មតិសាធារណជន និងប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសុចរិតភាពរបស់ស្ថាប័នអនុវត្តច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំជឿ កុំចែកចាយ និងកុំបន្តផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកិត្តិយសរបស់អង្គភាពមានសមត្ថកិច្ច។

ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណម្ចាស់គណនី និងអ្នកពាក់ព័ន្ធក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព៕ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…