跳至正文
西哈努克省电视台 · 官方网站
登录

ព្រះសីហនុ ត្រៀមទទួល “បុណ្យសមុទ្រ លើកទី១២” ចុងឆ្នាំ២០២៦ ក្រោមប្រធានបទជំរុញសេដ្ឋកិច្ចខៀវ និងចីរភាពតំបន់ឆ្នេរ

KPS99TV历史原文 · 暂无当前语言译文

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ គ្រោងរៀបចំព្រឹត្តិការណ៍ “បុណ្យសមុទ្រ លើកទី១២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍ជាតិដ៏ធំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សក្តានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ចខៀវប្រកបដោយចីរភាព និងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះតាមបណ្តោយឆ្នេរសមុទ្រ។

បុណ្យសមុទ្រ លើកទី១២ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍សមុទ្ររបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មនៅតំបន់ឆ្នេរ។ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…