ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រមូលផលបន្លែ និងផលិតផលកសិកម្ម ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។
ការប្រមូលផលលើកនេះ រួមមាន ត្រកួន ៧០០គីឡូក្រាម ឃ្លោក ២០គីឡូក្រាម ល្ពៅ ២០គីឡូក្រាម និងស៊ុតទា ៧៥០គ្រាប់។
មន្ត្រីជំនាញបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបានប្រមូលផលសរុបចំនួន ២៦លើក ស្មើនឹង ៣១,៦១០គីឡូក្រាម។ ក្នុងនោះមាន ត្រកួន ២២,២៤០គីឡូក្រាម ស្ពៃចង្កឹះ ៤,៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ ២,៣៥០គីឡូក្រាម ស្ពៃតឿ ២៥០គីឡូក្រាម ផ្ទី ៥០គីឡូក្រាម ឪឡឹកក្រហម ២,០០០គីឡូក្រាម ឃ្លោក ២០គីឡូក្រាម ល្ពៅ ២០គីឡូក្រាម ត្រីអណ្តែង ៤៣០គីឡូក្រាម និងស៊ុតទាសរុប ២២,៤៦០គ្រាប់។ សកម្មភាពនេះ បានរួមចំណែកផ្គត់ផ្គង់ស្បៀងអាហារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ៕
ដោយ៖ ប៉ៃ សុឃីម















