跳至正文
西哈努克省电视台 · 官方网站
登录

ករណីចាប់ក្មេងស្រីជំរិតទារប្រាក់១ម៉ឺនដុល្លារមិនបានសម្រេចហើយសម្លាប់ក្មេងស្រីត្រូវសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយ

KPS99TV历史原文 · 暂无当前语言译文

ក្មេងស្រីអាយុទើបតែ៥ឆ្នាំម្នាក់ត្រូវបានជនដៃដល់ចាប់យកទៅជំរិតទារប្រាក់១ម៉ឺនដុល្លារពីឪពុកម្តាយរបស់នាងមិនបានក៏ឈានដល់ការសម្លាប់ក្មេងនោះតែម្តង។ នេះជារឿងដែលគួរឱ្យតក់ស្លត់ និងអាណោចអធ័មជាទីបំផុតសម្រាប់គ្រួសារក្មេងស្រីរងគ្រោះ បានកើតឡើងនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា។

ប៉ុន្តែទោះបីជាយ៉ាងណា ជនដៃដល់មិនបានរួចផុតពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខេត្តកណ្តាលឡើយ ពោលគឺសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ ខណៈសមត្ថកិច្ច បញ្ជាក់ថា នេះជាករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិត)។ មានស្ថានទម្ងន់ទោស ដោយសារជនដៃដល់ បានផ្ញើសារទៅឪពុកម្តាយកុមារីរងគ្រោះដោយបង្ខំឱ្យពួកគេផ្ញើលុយចំនួន១ម៉ឺនដុល្លារតាមវីងដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់ ជនដៃដលើ បានគំរាមឱ្យរង់ចាំយកសពកូនស្រីចុះ។ ទន្ទឹមនឹងផ្ញើសារគំរាមដូច្នេះ ជនដៃដល់ ក៏បានព្រមានឪពុកម្តាយក្មេងស្រីរងគ្រោះកុំឱ្យប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាងទៀតផង។

ក្រោយទទួលបានសារគំរាមពីជនដៃដល់ដូច្នេះ ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌសហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការឈានដល់ការចាប់ខ្លូនជនដៃដល់ តែជារឿងអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ជនដៃដល់មានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភានេះ សមត្ថកិច្ចកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…