បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានជូនដំណឹងពាក់ព័ន្ធក្រុមក្មេងទំនើង០១ក្រុមមានគ្នាចំនួន០៧នាក់ ធ្វើសកម្មភាពយកដុំថ្មគុបម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាត ហើយជិះគេចខ្លួន នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវក្រុមក្មេងទំនើងខាងលើ ឈានដល់ឃាត់ខ្លួនបានចំនួន០៥នាក់៖
ករណី៖ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)
- កើតហេតុ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ម៉ោង១០និង៤០នាទី
- ចំណុច៖បភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
+ ជនរងគ្រោះ០១នាក់៖
- ឈ្មោះ ហង សេងហេង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ នៅផ្ទះ។
+ ជនសង្ស័យចំនួន០៧នាក់៖
១- ឈ្មោះ សុផាត ផាន់ណា ភេទប្រុស អាយុ១៣ឆ្នាំ(កើតថ្ងៃទី២០.សីហា.២០១២) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។ (ជាអនីតិជន)
២- ឈ្មោះ រដ្ឋ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ(កើតថ្ងៃទី៣១.ធ្នូ.២០១០) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស(ឃាត់ខ្លួន)។
៣- ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ(កើតថ្ងៃទី២១.មករា.២០១១) ជនជាតិខ្មែរ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ(ឃាត់ខ្លួន)។
៤- ឈ្មោះ ហ៊ន់ គីមហ៊ួន ភេទប្រុស អាយុ១៥ឆ្នាំ(កើតថ្ងៃទី២២.សីហា.២០១១) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។
៥- ឈ្មោះ បញ្ញា ងួនហ៊ង ហៅស្វិត ភេទប្រុស អាយុ១៥ឆ្នាំ(កើតថ្ងៃទី៩.ធ្នូ.២០១១) ជនជាតិខ្មែរ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ(ឃាត់ខ្លួន)។
៦- ឈ្មោះ នាថ ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាដ (គេចខ្លួន)។
៧- ឈ្មោះ សង្ហា ហៅង៉ោល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ(គេចខ្លួន)។
-ជនសង្ស័យទាំង០៥នាក់គ្មានសារធាតុញៀនក្នុងទឹកនោម។
វត្ថុតាងរួមមាន៖
១- បំណែកដុំថ្ម០១ដុំ(របស់ជនសង្ស័យ)។
២- ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AJ-9888 ០១គ្រឿង។
៣- ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1LT-5854 ០១គ្រឿង។
៤- ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 8PLUS ពណ៌ស។
សម្ភារៈខូចខាតរួមមាន៖
១- បណ្តាលឱ្យបែកខូចខាតចង្កៀងម៉ូតូនិងអាវម៉ូតូខាងមុខផ្នែកខាងឆ្វេង។
២- បែកសំបកខ្នងទូរស័ព្ទម៉ាកiphone11 ចំនួន០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៥នាក់ឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបទៅលើជនរងគ្រោះ ដោយសាខឹងជនរងគ្រោះជេរពួកខ្លួនតាមTiKTok កាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យពួកខ្លួនខឹងក៏យកដុំថ្មមកគុបលើជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ឡាយ កុល









