跳至正文
西哈努克省电视台 · 官方网站
登录

ទីលានតេជោឬទីតាំងកន្ទុយនាគនៅខេត្តព្រះសីហនុគ្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធកាន់តែស្រស់ស្អាតបន្ថែម!

KPS99TV历史原文 · 暂无当前语言译文

ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីលានតេជោ ឬទីតាំងកន្ទុយនាគ ក្នុងក្រុងព្រះសីហនុ គ្រោងនឹងរៀបចំកែលម្អឱ្យកាន់ស្រស់ស្អាតបន្ថែមទៀត ខណៈទីតាំងនេះជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងលំហែរកាយ ដើម្បីគយគន់ទេសភាព និងអគារតូចធំដែលកំពុងរីកដុះដាល់ដ៏ស្កឹមស្កៃនៅក្នុងខេត្តព្រះសីហនុ។

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក ឡុង ឌីម៉ង់ និងលោក សាមុត សុធារិទ្ធ ជាអភិបាលរងខេត្ត រួមទាំងមន្រ្តីជំនាញនៃមន្ទីរអង្គភាពផ្សេងៗជាច្រើនរូបទៀត បានចុះពិនិត្យនូវទីតាំងទីលានតេជោដោយផ្ទាល់។ បើតាមដឹង ទីលានតេជោ ដែលមានផ្ទៃទំហំជាងពីរម៉ែត្រក្រឡាក្រាលដោយសន្លឹកថ្មក្រានីតជាមួយនឹងខឿនបិទថ្មម៉ាបប្រវែងជាងមួយពាន់ម៉ែត្រនៅជាប់នឹងមហាវិថីតេជោ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១។

បច្ចុប្បន្ន ទីលានតេជោ បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនទៅទស្សនា និងថតរូបភាពនៅទីតាំងនោះ។ ទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរបានច្រើន ដោយសារតែទីតាំងនេះមានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ គួបផ្សំជាមួយនឹងទឹកសមុទ្រខៀវស្រងាត់គួរជាទីគយ់គន់ ថែមទាំងមានអគាររីកដុះដាលដូចផ្សិតនៅជុំវិញទីតាំងនោះដែលអាចទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចូលចិត្តទៅថតរូបភាពនៅទីតាំងដ៏ស្រស់ស្អាតនេះក៏ព្រោះតែមានអមដោយអាគារខ្ពស់ៗ។ សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ឆ្នាំ២០២៦ ក៏គ្រោងរៀបចំនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែធ្នូខាងមុខនេះ។

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…