跳至正文
西哈努克省电视台 · 官方网站
登录

លោកKevin Smith៖បើរាយការណ៍ធម្មតាត្រូវឆ្លើយតបដោយកាំភ្លើងនោះវាជាសារព្រមានពិភពលោកមិនមែនតែកម្ពុជាទេ

KPS99TV历史原文 · 暂无当前语言译文

អ្នកផលិតមាតិកាដ៏ល្បីល្បាញនៅលើបណ្ដាញសង្គមដែលចូលចិត្តធ្វើបទអត្ថាធិប្បាយរឿងយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ លោក Kevin Smith បានបញ្ជាក់ថា ប្រសិនបើការធ្វើសារព័ត៌មានដោយសន្តិវិធី និងការរាយការណ៍ធម្មតាត្រូវបានឆ្លើយតបដោយការបាញ់កាំភ្លើង នោះវាមិនមែនជាកង្វល់សម្រាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាសារព្រមានដល់ពិភពលោកទាំងមូល។

ការបញ្ជាក់របស់លោក Kevin Smith ចង់ប្រាប់ទៅមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីរូបលោកត្រូវបានកងកម្លាំងយោធាថៃបាញ់គំរាមនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយពីលោកនិយាយអះអាងថា តំបន់អូរស្មាច់ជាទឹកដីអធិបតេយ្យរបស់ខ្មែរដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។

លោកបញ្ជាក់ថា នៅថ្ងៃទី១៣ ខែឧសភាម្សិលមិញ យោធាថៃបានបាញ់សរុប៤គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ក្បែររូបលោកកំពុងធ្វើបទអត្ថាធិប្បាយ ប៉ុន្តែភាគីថៃ អះអាងថា មានការបាញ់តែ២គ្រាប់ប៉ុណ្ណោះ។ នេះលោកចង់បញ្ជាក់ថា ភស្តុតាងបង្ហាញផ្ទុយពីការអះអាងរបស់ភាគីថៃ។ មិនតែប៉ុណ្ណោះ លោក បានបន្ថែមថា កាលពីថ្ងៃទី២៩ ខែមេសា កងកម្លាំងប្រដាប់អាវុធថៃបានបាញ់ព្រមានចំនួន៩គ្រាប់ទៅលើមន្ត្រីអន្តរជាតិ ហើយអះអាងថា គ្រាន់តែជាការបាញ់ផាវប៉ុណ្ណោះ។ ទង្វើនេះ លោក Kevin Smith អះអាងថា ជាភស្តុតាងដែលពួកគេបានធ្វើ ហើយថៃកំពុងកុហកពិភពលោក៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…