跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍និងធនាគារជាតិរិះរកការលើកកម្ពស់វិស័យទេសចរណ៍និងជំរុញការប្រើប្រាស់ប្រាក់រៀល

历史原文 · 暂无当前语言译文

ក្រសួងទេសចរណ៍និងធនាគារជាតិនៃកម្ពុជា បានបើកកិច្ចពិភាក្សាគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ និងជួយផ្សព្វផ្សាយសារមន្ទីរសេដ្ឋកិច្ចនិងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន (ស.ស.រ.)។

កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅទីស្នាក់ការធនាគារជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវបណ្ឌិត និងសហការី ចំពោះសមិទ្ធផលជាច្រើនដែលធនាគារជាតិនៃកម្ពុជា សម្រេចបាននាពេលកន្លងមក មានជាអាទិ៍៖ ការទទួលយកប្រាក់ដុល្លារដែលចាស់ឬប្រឡាក់, ប្រព័ន្ធទូទាត់បាគង, ការដាក់ឱ្យដំណើរការ «Bakong Tourist App» ដែលពិតជាបានចូលរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍និងធនាគារជាតិនៃកម្ពុជា បានពិភាក្សាស្តីពីការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ដែលនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយនឹង (Visit App Cambodia) ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ និងជួយផ្សព្វផ្សាយសារមន្ទីរសេដ្ឋកិច្ច និងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន (ស.ស.រ.) ដែលជាផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…