跳至正文
西哈努克省电视台 · 官方网站
登录

ប៉ូលិសឆ្មក់ចូលបង្រ្កាបកន្លែងកម្សាន្ត២ទីតាំងឃាត់មនុស្សប្រុសស្រី៣៥នាក់

KPS99TV历史原文 · 暂无当前语言译文

បារបារាំងចំនួន ០២ទីតាំង ដែលសង្ស័យមានបង្កប់ការជួញដូរមនុស្ស និងមានក្មេងក្រោមវ័យ១៨ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឆ្មក់ចូលបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបាន៣៥នាក់។

ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ទីតាំងហាងខាងលើមានការចុះស៊ើបអង្កេតពីកម្លាំងបង្កប់យ៉ាងច្បាស់លាស់។ ក្រោយ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជន បាននាំកម្លាំងចុះមកធ្វើការបង្រ្កាបភ្លាមៗតែម្តង។

ក្នុងប្រតិបត្តិការ ជាលទ្ធផលនគរបាលជំនាញបានរកឃើញបារបារាំងចំនួន០២ទីតាំង ដែលនៅក្បែរគ្នា មានយីហោ «កាទ្រីត សេមសេម បារ និងកាទ្រីត ប៊ែនស៍ បារ» មានមនុស្សប្រុសស្រីចំនួន៣៥នាក់ (ប្រុសម្នាក់) ដែលជាប់ពាក់ព័ន្ធហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ករណីនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនមនុស្សប្រុសស្រី ៣៥នាក់នោះ បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ  ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…