跳至正文
西哈努克省电视台 · 官方网站
登录

Online Scams៖សមត្ថកិច្ចឃាត់ខ្លួនមនស្ស២៩នាក់នៅទីតាំងអគារ១ខ្នងក្នុងក្រុងព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

មនុស្សចំនួន២៩នាក់ត្រូវបានឃាត់ខ្លួននៅពេលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុសម្រុកចូលបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងទីតាំងអាគារមួយខ្នង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង២៩នាក់(ស្រី២នាក់) ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានជនជាតិឥណ្ឌា១៣នាក់ ជនជាតិនេប៉ាល់ ១១នាក់ (ស្រី២នាក់) និងជនជាតិបង់ក្លាដេស៥នាក់។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងកុំព្យូទ័រលើតុចំនួន ៤៤គ្រឿង ទូរសព្ទដៃចំនួន ២១៣គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២៩នាក់រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…