跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលរងខេត្តព្រះសីហនុជំរុញឱ្យមន្រ្តីរាជការនិងកម្លាំងនគរបាលបង្កើតក្រុមចូលរួមប្រកួត«ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ»

历史原文 · 暂无当前语言译文

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានជំរុញឱ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្ត ចុះឈ្មោះបង្កើតក្រុមបាល់ទាត់ ដើម្បីត្រៀមចូលរួមប្រកួត«ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ក្នុងអំឡុងខែមករា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមចូលរួមប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ក្នុងអំឡុងខែមករា ឆ្នាំ២០២៦ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកអភិបាលរងខេត្ត បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តតូចប៉ុន្តែតាន់ដែលគេទទួលស្គាល់មានភាពរីកចម្រើនខ្លាំង។ ដូច្នេះ មន្រ្តីជំនាញត្រូវតែបង្កើតក្រុមកីឡាបាល់ទាត់ឱ្យបាន២ក្រុម ដោយមន្រ្តីរាជការស៊ីវិល ១ក្រុម និងស្នងការដ្ឋាននគរបាលខេត្ត ១ក្រុម ដើម្បីហ្វឹកហ្វាត់ត្រៀមក្នុងការចូលរួមប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» ។ 

ការជំរុញឱ្យបង្កើតក្រុមបាល់ទាត់ត្រៀមចូលរួមប្រកួតពានរង្វាន់ក្រសួងមហាផ្ទៃនាពេលខាងមុខនេះ បើតាមលោក សាមុត សុធារិទ្ធ បានគូសបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ កុល

评论

正在加载评论…