跳至正文
西哈努克省电视台 · 官方网站
登录

ក្រោយចាប់ខ្លួននគរបាល និងអាវុធហត្ថជាង ៣០នាក់នៅកំពត ស្នងការកំពតថា សាច់ស្អុយត្រូវតែកាត់ចោល ជៀសវាងក្លាយជាជំងឺមហារីក

KPS99TV历史原文 · 暂无当前语言译文

កំពត៖ ដូចដែលបងប្អូនបានដឹងរួចមកហើយថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មានការឃាត់ខ្លួននគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅកំពត ក្នុងនោះរួមមាន ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ។ នេះបើយោងតាមសារព័ត៍មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ស្នងការខេត្តកំពតក៏បានចេញបំភ្លឺម្សិលមិញដែរថា «សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះយើងខ្ញុំកំពុងបន្តនិតិវិធី»។
ជាមួយគ្នានេះគិតត្រឹមយប់ ថ្ងៃទី២៧ ឧសភា ស្នងការខេត្តកំពតបានសង្កត់ធ្ងន់ថា «សាច់ស្អុយត្រូវតែកាត់ចេញ ជៀសវាងកុំឱ្យថ្ងៃក្រោយក្លាយជាជំងឺមហារីក»។ ក្រោយឃើញសារបែបនេះមហាជនជាច្រើនបានបញ្ចេញមតិហូរហែថា ពិតជាពិបាកទុកចិត្តណាស់មានស័ក្កិ មានតួនាទីត្រឹមត្រូវ ជាមន្រ្តីអនុវត្តច្បាប់បែរជាទៅធ្វើជាចោរលួចសម្ភារៈបន្តិចបន្ទួច តើឱ្យប្រជាពលរដ្ឋរំពឹងអ្វី? មតិមួយចំនួនទៀតក៏បានលើកឡើងដែរថា មន្រីនគរបាល អាវុធហត្ថបែបនេះដកចោលកុំទុកនាំចង្រៃ គម្រូអាក្រក់មន្រ្តីដទៃ៕ ដោយ៖ ឡាយ កុល

评论

正在加载评论…