跳至正文
西哈努克省电视台 · 官方网站
登录

ACU បង្ហាញលទ្ធផលស៊ើបអង្កេត៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ទទួលស្គាល់ទទួលប្រាក់ជិត ១០០លានដុល្លារ

KPS99TV历史原文 · 暂无当前语言译文

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានដឹកនាំកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមទាំងពិភាក្សាបញ្ហាពាក់ព័ន្ធផ្សេងៗ។
យោងតាមរបាយការណ៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ការស៊ើបអង្កេតរកឃើញថា អ្នកស្រី ឡេង ចាន់ណា រួមជាមួយឈ្មោះ ចាន់ ឃិន និង ផុន សាមាន បានទទួលស្គាល់ថា បានទទួលប្រាក់ចន្លោះពី ៩៣លាន ទៅ ៩៨លានដុល្លារអាមេរិក ពីមេ ២៥។
របាយការណ៍បញ្ជាក់ថា ថវិកាទាំងនោះ ត្រូវបានយកទៅទិញដីសម្រាប់អភិវឌ្ឍគម្រោងផ្សេងៗ បង់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅអ្នកដែលបានវិនិយោគប្រាក់ជាមួយខ្លួន។
ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿងផ្សេងទៀត ACU បានឱ្យដឹងថា តាមលទ្ធផលសវនាការនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និងការប្រកាសសាលដីកា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឈ្មោះ កន សុខកាយ, ដួង តារា, លី សាម៉េត និង ឡាច សំរោង ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់»។
ជាមួយគ្នានេះ ACU ក៏បានលើកឡើងពីករណីឈ្មោះ តាំង សុវ័ន្ត ដែលត្រូវចោទពីបទប៉ុនប៉ងសូកប៉ាន់ និងបទបរិហារកេរ្តិ៍លើមន្ត្រី និងស្ថាប័ន ACU ព្រមទាំងលោក សែម បូរ៉ា អគ្គនាយក TNM TV Online។ ចំណែកអ្នកស្រី ភី គិមសុង ភរិយារបស់ជនត្រូវចោទ យ៉ាត កុសល ក៏ត្រូវបានលើកឡើងថា ពាក់ព័ន្ធនឹងបទបរិហារមួលបង្កាច់លើអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…