跳至正文
西哈努克省电视台 · 官方网站
登录

បណ្ឌិត គិន ភា៖ «ស្រុកនេះបើមិនរលាយទើបចំឡែក» ក្រោយមានការផ្សព្វផ្សាយកោះប្រជុំដោះស្រាយករណីបើកសាលារំខានការរស់នៅអ្នកជិតខាង

KPS99TV历史原文 · 暂无当前语言译文

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដោយ បញ្ចេញសំណេរសម្តែងការហួសចិត្តថា «ស្រុកនេះបើមិនរលាយទើបចំឡែក» ក្រោយមានគណីមួយបានបង្ហោះលិខិតអញ្ជើញជាសាធារណៈ ក្រោមខ្លឹមសារក្នុងលិខិតនោះបញ្ជក់ថាអញ្ជើញខ្លួនប្រជុំដោះស្រាយករណី បើកសាលារំខានការរស់នៅអ្នកជិតខាង។ លើសពីនេះក្នុងសំណេររបស់លោកដដែលបន្ថែមថា «គេបើកខារ៉ាអូខេ បើកបនល្បែង បើកហាងផឹកស៊ី មិនព្រមនាំគ្នាប្ដឹង ទៅប្តឹងគ្រូបង្រៀនបើកបង្រៀនកួរក្មេងៗ។ ស្រុកនេះបើមិនរលាយទើបចំឡែក»។

评论

正在加载评论…