跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍កម្ពុជានឹងរៀបចំ «ទិវាយោគៈអន្តរជាតិលើកទី១២» រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងស្តីពីការរៀបចំ «ទិវាយោគៈអន្តរជាតិ លើកទី១២» (The 12th International Day of Yoga) នៅថ្ងៃទី១៩ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ «ទិវាយោគៈអន្តរជាតិ លើកទី១២» (The 12th International Day of Yoga) ដែលធ្វើឡើង៖
* នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទី នៅបរិវេណមុខព្រះលាន ជល់ដំរី ខេត្តសៀមរាប
* នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទី នៅមាត់ទន្លេភ្នំពេញ (ទល់មុខ វត្តឧណ្ណាលោម) រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍សុខុមាលភាព (Wellness Tourism) ការធ្វើលំហាត់ប្រាណសមាធិ ទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចលនាសរសៃឈាម សម្រាប់ សុខុមាលភាពរាងកាយ រួមចំណែកផ្សព្វផ្សាយពីរដូវកាលបៃតង «Green Season» ដែលរដូវកាលនេះ ជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុត សម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ ការលំហែកាយដើម្បីសុខភាព និងវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ទៅកាន់ទេសចរជាតិ និងអន្តរជាតិ ជាពិសេសទេសចរឥណ្ឌា៕ ដោយ៖ ឡាយ កុល

评论

正在加载评论…