跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុ នឹងមានកូនរដូវប្រាំងធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ ខេត្តព្រះសីហនុ និងខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀត នឹងមានកូនរដូវប្រាំងមួយ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអតិបរមាជិត ២ម៉ែត្រ។នេះបើយោងតាមក្រសួងធនធានទឹក។

ដោយឡែក តំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តាប់លើផ្ទៃដី១០ភាគរយ។

ទន្ទឹមគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នអំពីស្ថានភាពធាតុអាកាស និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…