跳至正文
西哈努克省电视台 · 官方网站
登录

អបអរសាទរទិវាកុមារអន្តរជាតិ! រដ្ឋបាលស្រុកព្រៃនប់ បើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មី ជាកាដូសម្រាប់អនាគតកុមារ

KPS99TV历史原文 · 暂无当前语言译文

ក្នុងឱកាសដ៏មហោឡារិកនៃទិវាកុមារអន្តរជាតិ ១ មិថុនា រដ្ឋបាលស្រុកព្រៃនប់ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មីមួយខ្សែ ក្រោមគម្រោងមូលនិធិឃុំតានៃ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗសិស្សានុសិស្សក្នុងមូលដ្ឋាន។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានលើកឡើងថា ការអភិវឌ្ឍផ្លូវថ្នល់ និងការយកចិត្តទុកដាក់លើវិស័យអប់រំ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតកុមារៗ ដែលជាធនធានមនុស្ស និងជាទំពាំងស្នងឫស្សីដ៏សំខាន់របស់សង្គមជាតិ។
គម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការសិក្សា និងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…