跳至正文
西哈努克省电视台 · 官方网站
登录

បង្កងទឹកសាប ពងទាកូននិងសមិទ្ធផលសំខាន់ៗរបស់ខេត្តតាកែវបានដាក់បង្ហាញក្នុងពិព័រណ៌នៅកោះកុងជាច្រកនាំពលរដ្ឋឱ្យស្គាល់ច្រើន

KPS99TV历史原文 · 暂无当前语言译文

តាកែវ ជាខេត្តមួយដែលមានវ័យចំណាស់ជាងគេបំផុតនៃប្រទេសកម្ពុជាហើយសំបូរទៅដោយសក្តានុពល និងធនធានប្រវត្តិសាស្ត្រជាច្រើន។ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រយៈពេល៣ថ្ងៃពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា នៅខេត្តកោះកុង ដើម្បីអបអរសាទ«ស្តូបនយោបាយឈ្នះ ឈ្នះកោះកុង» រដ្ឋបាលខេត្តតាកែវ បានចូលរួមនាំយកសក្តានុពល និងសមិទ្ធផលសំខាន់ៗរបស់ខ្លួនទៅដាក់តាំងបង្ហាញឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានស្គាល់កាន់តែច្រើនបន្ថែមទៀតផងដែរ។

លោក សុខ គឹមយូហេង ប្រធានការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តតាកែវ លើកឡើងថា ខេត្តតាកែវបាននាំយកសមិទ្ធផលដែលជាសក្តានុពលមកដាក់តាំងបង្ហាញ និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌នៅកោះកុងឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានឱ្យយល់ដឹងកាន់តែច្បាស់។ សមទ្ធិផលទាំងនេះ រួមមាន៖ ផលិតផលបង្កងធម្មជាតិទឹកសាប ផលិតផលពងទាកូនស្រែននោងដែលសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមជា «អធិរាជពងទា» ផលិតផលហូលដែលជាផលិតរបស់អ្នកស្រុកព្រៃកប្បាស បាទី និងស្រុកសំរោង។ ក្រៅពីនេះ ក៏មានផលិតផលបន្លែធម្មជាតិនៅស្រុកត្រាំកក់ដែលកំពុងល្បីខ្លាំង រួមនឹងផលិតផលឧស្សាហកម្ម វាយណភណ្ឌ...ជាដើមដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងខេត្តតាកែវ។

យ៉ាងណា លោកប្រធានការិយាល័យរូបនេះ យល់ឃើញថា ការតាំងពិព័រណ៌រយៈពេល៣ថ្ងៃនេះ ជាច្រកទ្វាមួយដ៏សំខាន់។ សំខាន់ដោយសារប្រជាពលរដ្ឋនៅខេត្តកោះកុង ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតបានឃើញអំពីសក្តានុពលរបស់ខេត្តតាកែវ និងជួយជំរុញផលិតផលរបស់ខេត្តតាកែវទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។ លោក សុខ គឹមយូហេង បានបង្ហាញក្តីរំពឹងថា ប្រជាពលរដ្ឋរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ នឹងបន្តជួយគាំទ្រផលិតផលរបស់ខេត្តតាកែវខ្លាំងបន្ថែមទៀត ព្រោះតែតាកែវមានផលិតផលល្អៗជាច្រើន៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

评论

正在加载评论…