跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលរងខេត្តកែបថ្មី ៣រូប ចូលកាន់តំណែងជាផ្លូវការ ខណៈក្រសួងមហាផ្ទៃជំរុញពង្រឹងកិច្ចសហការ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

KPS99TV历史原文 · 暂无当前语言译文

អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកែប។
ក្នុងពិធីនេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានខិតខំសម្រេចសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ និងរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់អភិបាលរងខេត្តថ្មីទាំង៣រូប ឱ្យបន្តពង្រឹងកិច្ចសហការ បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ រក្សាសាមគ្គីភាពផ្ទៃក្នុង និងចុះជិតប្រជាពលរដ្ឋ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានជំរុញឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំឱ្យបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីធានាសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
សូមបញ្ជាក់ថា អភិបាលរងខេត្តកែបថ្មីទាំង ៣រូប រួមមាន៖ លោក លី សាវេត ផ្ទេរពីអភិបាលរងខេត្តតាកែវ, លោក សុខ រស់ ផ្ទេរពីអភិបាលរងខេត្តស្វាយរៀង និងលោក សែម រមនា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…