跳至正文
西哈努克省电视台 · 官方网站
登录

តំណាងសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជាត្រូវបានចាប់ខ្លួនពាក់ព័ន្ធការឆបោកតាមអនឡាញ

KPS99TV历史原文 · 暂无当前语言译文

លោក លីវ រ៉ិន (Liu Ren) ប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ួយប្រចាំនៅកម្ពុជា ត្រូវបានចាប់ខ្លួននៅអាគារខុនដូរជាន់ទី៤៧ នៃអាគារ Huangshan International ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ ការចាប់ខ្លួនលោក លីវ រ៉ិន អាចជាប់ពាក់ព័ន្ធពីបទ ឆបោកតាមអនឡាញ លាងលុយកខ្វក់ ជួញដូរមនុស្ស ការចាប់ជំរិតទារប្រាក់ និងការជួញដូរអាវុធ។ នេះបើតាមសារព័ត៌មាន CC-Time ជាភាសាចិន។

តែយ៉ាងណា គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុ និងការចោទប្រកាន់ពាក់ព័ន្ធនឹងការចាប់ខ្លួនតំណាងសភាពាណិជ្ជកម្មចិនរូបនេះនៅឡើយទេ។ ប៉ុន្តែកន្លងមក មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោក លីវ រ៉ិន អាចជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ ជួញដូរមនុស្ស និងចាប់ជំរិត ប៉ុន្តែលោកធ្លាប់បានបដិសេធការចោទប្រកាន់ទាំងនេះ។

ចំណែក ការតាមប្រមាញ់ចាប់ខ្លួនលោក លីវ រ៉ិន ធ្វើឡើងបន្ទាប់ពីប៉ូលីសចិនបានដាក់ផែនការតាមចាប់ខ្លួនរូបគេតាំងពីមួយខែមុនមកម្ល៉េះ។ បើតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់សារព័ត៌មាន CC-Time ជាភាសាចិនថា លោក លីវ រ៉ិន ធ្លាប់រត់ទៅម៉ាឡេស៊ីដើម្បីគេចខ្លួន បន្ទាប់ពីមានការចាប់ខ្លួនអតីតឧកញ៉ា ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន Prince Holding Group តាមជើងយន្តហោះឯកជនមួយនៅពេលយប់។ ប៉ុន្តែនៅទីបំផុត តំណាងសភាពាណិជ្ជកម្មចិនរូបនេះត្រូវបានចាប់ខ្លួនដដែលនៅថ្ងៃទី០៥ ខែមិថុនា ក្រោយពីលោកបានវិលត្រឡប់មកភ្នំពេញវិញ។

ករណីនេះក៏បង្ហាញថា កម្ពុជាមិនមែនជាទីជម្រកសម្រាប់ជនប្រព្រឹត្តបទល្មើសនោះទេ ហើយអ្នកណាក៏ដោយដែលបំពានច្បាប់ នឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេតហើយត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…