跳至正文
西哈努克省电视台 · 官方网站
登录

ថ្នាក់ដឹកនាំសមាគមនារីខេត្តព្រះសីហនុ ចុះសិក្សាស្វែងយល់ការកែច្នៃគ្រឿងសមុទ្ររបស់សហគមន៍ស្ត្រី នៅស្រុកស្ទឹងហាវ

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំសមាគមនារីខេត្តព្រះសីហនុ បានអញ្ជើញចុះសិក្សាស្វែងយល់ពីសកម្មភាពកែច្នៃគ្រឿងសមុទ្ររបស់សហគមន៍ស្ត្រីនៅស្រុកស្ទឹងហាវ ដើម្បីលើកទឹកចិត្ត និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍មូលដ្ឋាន។
ការចុះសិក្សានេះ ដឹកនាំដោយលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង ប្រធានសាខាសមាគមនារីខេត្ត ព្រមទាំងមានការចូលរួមពីអភិបាល និងអភិបាលរងស្រុកស្ទឹងហាវ សមាជិកាសមាគមនារីខេត្ត-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យដោយផ្ទាល់នូវដំណើរការកែច្នៃ និងផលិតផលគ្រឿងសមុទ្ររបស់សហគមន៍ស្ត្រី ព្រមទាំងស្តាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងតម្រូវការចាំបាច់នានា ដែលសហគមន៍កំពុងជួបប្រទះ។
ការចុះសិក្សានេះ មានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមគ្នារកដំណោះស្រាយសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍមុខរបរកែច្នៃគ្រឿងសមុទ្រ ជួយបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រី និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។ ជាមួយគ្នានេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសមាគមនារីខេត្ត ក្នុងការលើកកម្ពស់តួនាទីស្ត្រីឱ្យកាន់តែសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…