跳至正文
西哈努克省电视台 · 官方网站
登录

មន្ទីរសុខាភិបាលខេត្តកំពង់ធំ៖ មិនមានការចុះបិទការព្យាបាលបែបបុរាណរបស់លោកគ្រូ ដាំ ជឿន ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមឡើយ

KPS99TV历史原文 · 暂无当前语言译文

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីបំភ្លឺ និងបញ្ជាក់ថា មន្ត្រីមន្ទីរសុខាភិបាលខេត្ត មិនបានចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូ ដាំ ជឿន នៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ។

ការចេញមកបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ ដោយឃើញមានការចុះផ្សាយ និងចែកចាយបន្តលើបណ្តាញសង្គមមួយចំនួនថាមានមន្ត្រីសុខាភិបាលម្នាក់ ចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូឈ្មោះ ដាំ ជឿន ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមរយៈសេចក្តីបំភ្លឺមន្ទីរសុខាភិបាលខេត្តកំពង់ធំឲ្យដឹងថា ការនេះគឺជាការអនុវត្តលើសពីគោលការណ៍ដែលមន្ទីរសុខាភិបាលបានណែនាំ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ មានគោលការណ៍ចុះជួយពិនិត្យតម្រែតម្រង់ការពារសុខភាពសុវត្ថិភាពបងប្អូនអ្នកជំងឺគ្រប់មូលដ្ឋានសុខាភិបាល។

ដូច្នេះលោកគ្រូ ដាំ ជឿន នៅតែបន្តទទួលបងប្អូនដែលធ្លាប់មករកសេវាបុរាណជាធម្មតា។ មន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល នៅតែត្រៀមទទួលថែទាំព្យាបាលជូនបងប្អូនអ្នកជំងឺ។ ក្នុងករណីនៅមានចម្ងល់បន្ថែមផ្សេងៗសូមទំនាក់ទំនងមកផ្ទាល់នៅមូលដ្ឋានសុខាភិបាលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…