跳至正文
西哈努克省电视台 · 官方网站
登录

អគារសាខាគយខេត្តព្រះសីហនុនិងអគារនិវេសនដ្ឋានគយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

KPS99TV历史原文 · 暂无当前语言译文

អគារសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងអគារនិវេសនដ្ឋានគយ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ ពិធីសម្ពោធធ្វើឡើងក្នុងពេលតែមួយព្រមគ្នាក្រោមធិបតិភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការអញ្ជើញចូលរួមពីឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាកលខេត្តព្រះសីហនុ រួមទាំងមានមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…