跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងសុខាភិបាលបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ឆ្នាំ២០២៦ របស់ក្រុមការងារការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស

KPS99TV历史原文 · 暂无当前语言译文

បើតាមក្រសួងសុខាភិបាលកម្ពុជា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំលទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំនេះមានគោលបំណង៖

- ពិនិត្យលើរបាយការណ៍អនុវត្តកន្លងមកដែលសម្រេចបាន

- ពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយ

- លើកទិសដៅអនុវត្តបន្ត សម្រាប់ជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុបចំនួន ៥៨នាក់ (ស្រ្តី ៣០នាក់)៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…